ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ដម សំ សារ៉ាត់ អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត -មន្ទីរជំនាញ-អាជ្ញាធរក្រុងកំពង់ចាម និងមន្រ្តីបច្ចេកទេស អញ្ជើញចុះត្រួតពិនិត្យ និងសិក្សាលម្អិតអំពីគម្រោងប្លង់កែលម្អអាគារសាលប្រជុំសសរ១០០ សម្ដេចតេជោ ស្ថិតនៅក្នុងបរិវេណសួនក្រញូងនគរបាជ័យ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។