លោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម អញ្ជើញជួបសំណេះសំណាលជាមួយអាណាព្យាបាល កុមារា កុមារី យុវវ័យ ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ យុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ ក្នុងស្រុកកំពង់សៀម


កំពង់ចាម៖ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នៅបរិវេណសាលាបឋមសិក្សាភ្នំប្រុសក្នុងស្រុកកំពង់សៀមក្រោមអធិបតីភាពលោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម អញ្ជើញជួបសំណេះសំណាលជាមួយអាណាព្យាបាល កុមារា កុមារី យុវវ័យ ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ យុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ ក្នុងស្រុកកំពង់សៀម ។
ក្នុងឱកាសនេះដែរ លោកអភិបាលស្រុកបានពាំនាំនូវការសាកសួរសុខទុក្ខ កុមារា កុមារី យុវវ័យដែលមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ពីសំណាក់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត។ លោកក៏បានបន្ថែមការផ្សព្វផ្សាយទៅដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស អាណាព្យាបាលរបស់កុមារ ត្រូវចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ទាំងអស់គ្នា គោរពតាម វិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ នាយករដ្ឋមន្ត្រី គឺ៣កុំ និង៣ការពារ ។

គួរបញ្ជាក់ផងដែរ មណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ យុវវ័យ ចាប់ពីអាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ មានចំនួន ០៣ទីតាំង រួមមាន៖១.សាលាបឋមសិក្សាភ្នំប្រុស ២.សាលាបឋមសិក្សាដំបងដែក ៣. មណ្ឌលសុខភាពកោះសំរោង។