កំពង់ចាម៖កាលថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០២១ ឯកឧត្ដម ខ្លូត ផន អនុប្រធានប្រចាំការគណបក្សខេត្ត បានដឹកនាំក្រុមការងាគណបក្សខេត្ត រួមមានឯកឧត្ដម លោកជំទាវ អស់លោក ជាសមាសភាពគណៈចាត់តាំងគណបក្សខេត្ត ឯកឧត្ដ លោកជំទាវ ជាសមាជិកគណៈត្រួតពិនិត្យគណៈឃោសនាអប់រំគណបក្សខេត្ត សរុប៦ រូប ស្រី ២ចុះពង្រឹងកំលាំងសមាជិកបក្សនៅស្រុកជើងព្រៃ។
សមាសភាពចូលរួមក្នុងកិច្ចប្រជុំនោះរួមមាន លោក លោកស្រីជា សមាជិកអចិន្រ្តៃយ៍គណបក្សស្រុកលោក លោកស្រីប្រធានគណបក្សឃុំទាំង១០ សរុប ៣១ នាក់ ស្រី ៤ ។
ខ្លឹមសារ នៃកិច្ចប្រជុំ :
១. ស្តាប់របាយការណ៍ស្តីពីលទ្ធផលសំរេចបាន នៃការអនុវត្តសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើស
រើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥របស់លោកប្រធានគណបក្សស្រុក
២. មតិ ឯឧ ប្រធានគណៈចាត់តាំងគណបក្ស ខេត្ត លើកាងារ ពង្រឹង និង ពង្រីកសមាជិកគណបក្ស ក្នុងនោះផ្តោតសំខាន់យកចិត្តទុកដាក់លើការជម្រុញសមាជិកបក្សមិនទាន់មានឈ្មោះ បោះឆ្នោត អោយទៅចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃ ១២ តុលា ដល់ ថ្ងៃ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ , ជម្រុញសមាជិកបក្សមិនទាន់មាន អត្តសញ្ញាណប័ណ្ណ ឬអត្តសញ្ញាណប័ណ្ណ ផុតសុពលភាព អោយ
ទៅធ្វើអត្តសញ្ញាណប័ណ្ណ និង បានណែនាំអោយខិតខំកសាងសមាជិកបក្សថ្មីបន្ថែមពិសេសក្នុងចំណោមប្រជាជនមានឈ្មោះ
បោះឆ្នោត ឆ្នាំ ២០២០ ដើម្បីសម្រេចអោយបាន ៨០% សមាជិកបក្សមានឈ្មោះ បោះឆ្នោត ធៀបនឹង ប្រជាជនមានឈ្មោះ បោះឆ្នោះ ។
៣. មតិផ្តាំផ្ញើ បួកសរុប របស់ ឯកឧត្ដម ខ្លូត ផន ។