លោក ស្រី សុភ័ក្ត្រ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញជាអធិបតីប្រជុំរបស់ផែន វប្បធម៌ និងសាសនា នៃយុវជនគណបក្សខេត្ត


កំពង់ចាម៖ នៅវេលាម៉ោង ៨៖៣០នាទីព្រឹក ថ្ងៃសៅរ៍ទី០៧ ខែសីហា ឆ្នាំ២០២១ ផែនវប្បធម៌ និងសាសនា នៃក្រុមការយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានបើកកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារដែលបានអនុវត្តរយៈពេលកន្លងមក និងការប្រកាសទទួលស្គាល់ក្រុមជំនួយការ ផែន វប្បធម៌ និងសាសនា ចំនួន១៣ នាក់ ក្រោមអធិបតីភាព លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ដោយមានការចូលរួមពី លោក ដួង សុផាត អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត- លោក រ៉េត សារ៉ាត់ សមាជិកអចិន្ត្រៃយ៍ យុវជនគណបក្សខេត្ត និងជាប្រធានផែនវប្បធម៌ និងសាសនា និងឯកឧត្តម អស់លោក ជាអនុប្រធាន សមាជិក ព្រមទាំងក្រុមជំនួយការ សរុប២០ នាក់ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម។

ក្នុងឱកាសនោះលោក ស្រី សុភ័ក្ត្រ ប្រធានអង្គប្រជុំ បានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ផែន វប្បធម៌ និងសាសនា ដែលបានចូលរួមសម្រេចនូវផែនការធំៗមួយរបស់ក្រុមការងារយុវជនគណបក្សខេត្ត។ ទន្ទឹមនឹងនេះ លោកប្រធានក៏បានផ្តល់អនុសាសន៍ និង គន្លឹះល្អៗ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក នៃផែនវប្បធម៌ និងសាសនា មានជាអាទិ៍៖
-ត្រូវខិតខំពង្រឹងរចនាសម្ព័ន្ធផែននេះ ឱ្យកាត់តែរឹងមាំ។
-ត្រូវបន្តកសាងសមាជិកបក្សក្នុងវិរបស់ខ្លួនឱ្យបានកាន់តែច្រើនឡើង។
-ត្រូវចេះចិញ្ចឹមចលនា ក្នុងវិស័យការងាររបស់ខ្លួន។
-ត្រូវចេះបែងចែកការទទួលខុសត្រូវឱ្យបានច្បាស់លាស់នៅក្នុងផែននេះ ដើម្បីឱ្យការអនុវត្តការងារប្រព្រឹត្តទៅបានល្អប្រសើរ។
-ត្រូវចង់បាច់ឆន្ទៈមនសិកា សាមគ្គីផ្ទៃក្នុងផែននេះឱ្យមានភាពរឹងមាំ។

កិច្ចបញ្ចប់នៃកម្មវិធី លោកប្រធាន ក៏បានផ្តល់ជាកិត្តិយសប្រគល់សេចក្តីសម្រេចជំនួយការ និងកុំព្យួទ័រយួរដៃ០២ គ្រឿង ព្រីនទ័រ០១ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ជូនដល់ផែនវប្បធម៌ និងសាសនា យកទៅប្រើប្រាស់ដើម្បីសម្រួលដល់ការអនុវត្តការងារឱ្យប្រព្រឹត្តទៅដោយរលូន ទាន់ផែនការដែលក្រុមការងារយុវជនបក្សខេត្ត ដាក់ជូន។