ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានអញ្ជើញចូលរួមកិច្ចប្រជុំរវាងគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញចូលប្រទេស និងការធ្វើចត្តាឡីស័ក និងអនុគណៈកម្មការបច្ចេកទេស និងព្យាបាល តាមរយៈប្រព័ន្ធវីដេអូ


នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមនឹងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយករដ្ឋបាល និងលោកប្រធាន អនុប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក និងអនុគណៈកម្មការបច្ចេកទេស និងព្យាបាល បានអញ្ជើញចូលរួមកិច្ចប្រជុំរវាងគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញចូលប្រទេស និងការធ្វើចត្តាឡីស័ក និងអនុគណៈកម្មការបច្ចេកទេស និងព្យាបាល តាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុប្រធានគណៈកម្មការប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.អ.ក) ទទួលបន្ទុកអនុគណៈកម្មការបច្ចេកទេស និងព្យាបាល។