អាជ្ញាធរស្រុកកំពង់សៀម ចុះផ្សព្វផ្សាយវិធានការសុខាភិបាល ដេីម្បីទប់ស្កាត់ បង្ការជម្ងឺកូវីដ -១៩ ជូនដល់អាជីវករ និងបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន


កំពង់ចាម ៖ អាជ្ញាធរស្រុកកំពង់សៀម ចុះផ្សព្វផ្សាយវិធានការសុខាភិបាល ដល់អាជីវករ និងបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ក្នុងឃុំចំនួន ០៥ រួមមានឃុំអំពិល ឃុំក្រឡា ឃុំអូរស្វាយ ឃុំវិហារធំ និងឃុំទ្រាន អំពីការរីករាលដាល នៃជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទដែលតា (deLta) ដែលបានឆ្លងចូលក្នុងសហគមន៍ ក្នុងប្រទេសកម្ពុជា។

នៅព្រឹក ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២១នេះ លោក ប៊ិន ឡាដា អភិបាល ស្រុកកំពង់សៀម បានចុះបិទចងបដា បិទស្ទិចឃ័រ និងចែកម៉ាស់ជូនអាជីវករ និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងណែនាំផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋ អោយចេះអនាម័យ លាងដៃ នឹងសាប៊ូ អាល់កុល ជាប្រចាំ និងពាក់ម៉ាស់ ឬប្រើក្រម៉ា កន្សែង នៅពេលក្រដាស់ និងក្អក ជាពិសេស ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ”៣ការពារ និង៣កុំ”។

ក្នុងការចុះផ្សព្វផ្សាយនេះដែល លោកអភិបាល ស្រុកកំពង់សៀម បាននាំយកអំណោយ ឯកឧត្តម គីម សុភៈ ប្រធានក្រុមការងារជនបង្គោលទទួលបន្ទុក ក្រុមការងារយុវជនស្រុកកំពង់សៀម ឧបត្ថម្ភដល់យុវជនតាមឃុំទាំង ០៥ខាងលើ ដោយក្នុងមួយឃុំទទួលបាន អាល់កុល ០១កាន ម៉ាស់ ១៥ប្រអប់ ស្រមដៃ ០១ប្រអប់ និងសាប៊ូលុច ១៥ដុំ ដើម្បីអោយសកម្មជនយុវជនឃុំ យកទៅប្រើប្រាស់ក្នុងការចុះផ្សព្វផ្សាយបន្ដ នៃការរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន៕