វេទិការផ្សព្វផ្សាយ​ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្កកំពង់ចាម លើកទី៣ អាណត្តិទី២ នៅស្រុុកំពង់សៀម


នៅថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៨:០០ វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តលើកទី៣ អាណត្តិទី២ ត្រូវបាន​ប្រព្រឹត្តទៅ នៅបរិវេណវត្ត ឧត្តម​មង្គល”ក្រឡា” ស្ថិត​ក្នុងភូមិក្រឡា ឃុំអំពិល ស្រុកំពង់សៀម ដោយមានការ​អញ្ជើញ​​ចូលរួម ពីគណៈ​អភិបាលខេត្ត នាយករដ្ឋបាល និងនាយកទីចាត់ការនានា របស់សាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា និងគណៈអភិបាលស្រុកកំពង់សៀម ក្រុមប្រឹក្សានិងមេឃុំ ក្នុងស្រុកកំពង់សៀម និងប្រជាពលរដ្ឋចំនួន ៣៣៣នាក់ ស្រី ១៣៦ នាក់ ។
ប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហានានា ដែលពាក់ព័ន្ធ និងជីវភាព​របស់ពួកគាត់ មាន បញ្ហាទំនាស់ដីធ្លី បញ្ហាផលប៉ះពាល់ពីកន្លែងចាក់សម្រាម​របស់ក្រុមហ់ុន ស៊ិនទ្រី នៅភូមិក្រឡា ឃុំអំពិល បញ្ហាបទល្មើសនេសាទ បញ្ហាអគ្គិសនី បញ្ហាខ្វះអាគារសិក្សានៅកន្លែងមួយចំនួន ។ បណ្ដាបញ្ហា​ដែលប្រជាពលរដ្ឋបានលើកឡើង សុទ្ធតែត្រូវបានតំណាងមន្ទីរ អង្គភាព និងអាជ្ញាធរដែនដី ដែលពាក់ព័ន្ធធ្វើការ​បកស្រាយ​និងឆ្លើយតប​នៅក្នុង​អង្គវេទិកា ។

០១ A3 ០៤ A4 ដ២