នៅថ្ងៃទី ០១ ខែ តុលា ឆ្នាំ២០១៦ រដ្ឋបាលខេត្តកំពង់ចាម បានប្រារព្វវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៣ អាណត្តិទី២ ដែលប្រព្រឹត្តទៅនៅ វត្ត ខេមវ័ន (វត្តថ្មី) សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដោយមានការអញ្ជើញចូរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត នាយកទីចាត់ការនានា របស់សាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា និង គណៈអភិបាលក្រុងកំពង់ចាម ក្រុមប្រឹក្សា សង្កាត់ទាំង៤ ក្នុងក្រុង កំពង់ចាម ព្រមទាំង ប្រជាពលរដ្ឋចូលរួមចំនួន ២៤១ នាក់ ស្រី ១១៦ នាក់ ។
ក្នុងវេទិការនេះ ប្រជាជន បានឡើង នូវបញ្ហាមួយចំនួនដូចខាងក្រោម៖
១. ប្រជាជន នៅភូមិគ្រោះរលីង សំណូមពរ អាជ្ញាធរជួសជុលផ្លូវ១ ខ្សែរ ប្រវែង ៣ គ.ម៉
២. ប្រជាជន ប្រមាណ ជាង៣០គ្រួសារ សុំអន្តរាគមន៍ បញ្ហាបង្គោលបណ្ដាញអគ្គិសនី តង់ស្យុងខ្ពស់ កម្លាំង ២៣០ គីឡូវ៉ុល រត់កាត់ពីលើដីរបស់ ពួកគាត់ សុំឲ្យមានសំណង សមរម្យ តាមតម្លៃទីផ្សារ ។
៣.បញ្ហាដី១គ្រួសារ ជាប់ទំនប់ព្រែកដើមចាន់ សុរយោដី មិនចេញប្លង់ឲ្យ ។
៤.ប្រជាជនប្រមាណ៣០ គ្រួសារ នៅភូមិព្រែកដើមចាន់ សំណូមពរទឹកស្អាត ។
៥.ប្រជាជនភូមិ ឡឥដ្ឋ សង្កាត់បឹងកុក លើកឡើងពីបញ្ហាថ្លៃសេវាធ្វើប្លង់ដី នៅក្រុងកំពង់ចាម ដែលមានតម្លៃ ២៥០៛ ក្នុង ១ ម៉២ ខណៈ ដីក្នុងស្រុកំពង់សៀម ១ម៉២ បង់ថ្លៃតែ ២០៛ ។
៦. ស្ត្រីជាសមាជិកភូមិទី៧ម្នាក់ សុំអន្តរាគមន៍ បញ្ហាដែលគាត់បានលក់ដូរនៅជាប់របងពេទ្យ ហើយពេទ្យបានយកស័ង្កសី មកបាំងរបងធ្វើឲ្យគាត់លក់លែងដាច់ ។
រាល់បញ្ហាដែលបានលើកឡើងខាលើ ត្រូវបាន មន្ទីរពាក់ព័ន្ធឡើងមកធ្វើការបកស្រាយឆ្លើយតបតតាមគោលការណ៍ច្បាប់ និង លក្ខណៈបច្ចេកទេស លើកលែងតែបញ្ហាបណ្ដាញអគ្គិសនីថ្នាក់ជាតិ ដែលរដ្ឋបាលខេត្តសន្យាថានឹងនាំយកបញ្ហានេះ រាយការណ៍ជូនថ្នាក់ជាតិ ដើម្បីដោះស្រាយ ។