ពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០១៦ ២០១៧


នៅព្រឹក​ថ្ងៃ ទី ០១ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅគ្រប់ ស្រុកក្នុងខេត្តកំពង់ចាម បានប្រារព្វ​ពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០១៦ ២០១៧ យ៉ាងមហោឡារិក តាមរូបភាព ផ្សេងៗ​ពីគ្នា ក្នុងអត្ថន័យ​អបអរសាទរពិធីបើកបវសនកាលឆ្នាំថ្មី និងលើកទឹកចិត្ត​ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ឲ្យមានការខិតខំរៀន សូត្រ និងបង្កើនគុណភាពក្នុងការបង្រៀនឲ្យកាន់​តែល្អថែមទៀត  ដោយមានការអញ្ចើញចូលរួម ពីសំណាក់ ឯកឧត្តម ប្រធានក្រុមការងារ ថ្នាក់ជាតិ​រួមជាមួយ គណៈអភិបាលក្រុងស្រុក ។

ដោយឡែក នៅក្រុងកំពង់ចាម ឯកឧត្តម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម បានអញ្ជើញ​ជាអធិបតីភាព​ក្នុងពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៦ ២០១៧ នៅវិទ្យាល័យ ព្រះសីហនុ ដោយមានការ​អញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោក​ជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ​អង្គភាព​ជុំវិញខេត្ត ជាមួយនឹង​សិស្សានុសិស្ស ចំនួន ២.៥០០ នាក់ ។ នៅក្នុងពិធីនេះក៏មានការចែកអំណោយ ជាសៀវភៅ សរសេរ ប៊ិច ខ្មៅដៃ ដល់សិស្សានុសិស្ស គ្រប់សាលាទាំងអស់ក្នុងក្រុងកំពង់ចាម ដែលមានចំនួន ១៧ សាលា (ទាំងបថម អនុវិទ្យាល័យ វិទ្យាល័យ) ។

០១ ០២ ០៣ ០៤ ០៦ ០៧ ០៩ ១០ ១១ ១២ ១៤ ១៦ ១៧