ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៦ វេលាម៉ោង ៨,០០ នៅសាលប្រជុំស្នាក់ការគណបក្សខេត្តកំពង់ចាម បានប្រារព្វពិធីប្រកាសក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តកំពង់ចាមចំនួន ៥០ នាក់ ក្រោមអធិបតីភាព ឯកឧត្តម ជឹម លាវ អភិបាលរងខេត្ត និងជាអនុប្រធានគណបក្សខេត្ត ឯកឧត្តម ជុំ កុលសល ប្រធានកិត្តិយស សម្ព័ន្ធយុវជន ស្រឡាញ់សន្តិភាព ថ្នាក់កណ្ដាល ឯកឧត្តម ប៉ាន់ ខែមប៊ុនថន ប្រធានប្រតិបត្តិ ក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពថ្នាក់កណ្ដាល និងដោយមានការអញ្ជើញចូលរួម ពីសំណាក់ ក្រុមការងារយុវជន គណបក្ស និង ក្រុមយុវជនសហភាព សហព័ន្ធយុវជនខេត្តកំពង់ចាម ចំនួន ១០០ នាក់ផងដែរ ។
នៅក្នុងឱកាសនោះ អង្គពិធី បានស្ដាប់ដោយយកចិត្តទុកដាក់ នូវបាឋកថា ថ្លែងដោយឯកឧត្តម ជុំ កុសល អពីសច្ចធម៌ប្រវត្តិសាស្ត្រកម្ពុជា និងមតិសំណេះសំណាលផ្ដាំផ្ញើ របស់ ឯកឧត្តម ជឹម លាវ អំពីតួនាទីភារកិច្ច របស់យុវជន ក្នុងការចូលរួម ថែរក្សាសន្តិភាព និងការអភិវឌ្ឍសង្គមន៍ ឲ្យមានការរីកចម្រើន ប្រកបដោយចិរភាព ។