កំពង់ចាម ៖ នៅរសៀល ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម លី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម វេង សាខុន និងលោកជំទាវ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម ស្រុកជេីងព្រៃ និង ស្រុក តំបែរ ខេត្តត្បូងឃ្មុំ និង លោក ភី ស៊ីណាត ប្រធានក្រុមការងារចុះជួយឃុំហាន់ជ័យ តំណាង លោក ប៊ិន ឡាដា អភិបាលនៃគណអភិបាលស្រុកកំពង់សៀម បាននាំយកអំណោយ របស់ ឯកឧត្តម វេង សាខុន ជាមួយគ្រឿងបរិភោគ រួមនឹងថវិកា មកផ្តល់ជូនគ្រួសារដែលខ្វះខាតលេីជីវភាពកំឡុងពេលកូវីដ-១៩ និងគ្រួសារជាប់ចត្តាឡីស័កសរុប ចំនួន១៤គ្រួសារ ដែលរស់នៅក្នុង ឃុំហាន់ជ័យ និងឃុំរំចេក ស្រុកកំពង់សៀម ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ និងថវិការ ២០០០០រៀល។
ក្នុងនោះដែរ ឯកឧត្តម លី ថៃហាក់ បានពាំនាំ នូវប្រសាសន៍ ផ្តាំផ្ញេីសួសុខទុក្ខ ពីសំណាក់ ឯកឧត្តម វេង សាខុន និង ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួម វិធានការទប់ស្កាត់ ការពារ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ដោយអនុវត្តន៍វិធាន សុខាភិបាល បីការពារនិងបីកុំ ជាប្រចាំ និងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការយកចិត្តទុកដាក់នូវសុខមាលភាព គឺត្រូវមកទទួលវ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា និងទទួលដោយឥតថ្លៃ។
ឯកឧត្តម លី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម វេង សាខុន និងលោកជំទាវ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម ស្រុកជេីងព្រៃ និង ស្រុក តំបែរ ខេត្តត្បូងឃ្មុំ បានឧបត្ថម្ភគាំទ្រដល់យុវជនឃុំ ចំនួន ២០ម៉ឺនរៀល បន្ទាប់ មក ឯកឧត្តម លី ថៃហាក់ បានបន្តដំណេីរចុះសួសុខទុក្ខ លោកស៊្រុន គឹមយាតមេឃុំរំចេក ដែលមានវ័យចាស់ជរា មានជម្ងឺប្រចាំកាយ ដោយបានពាំនាំនូវអំណោយ ឯកឧត្តម វេង សាខុន និងលោកជំទាវ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម ស្រុកជេីងព្រៃ និង ស្រុក តំបែរ ខេត្តត្បូងឃ្មុំ រួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ និងថវិការ ១០ម៉ឺនរៀល ផងដែរ៕