ឯកឧត្ដម ខ្លូត ផន ប្រធានក្រុម ប្រឹក្សា ខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម បានណែនាំឲ្យបង្កើតក្រុមការងារថ្នាក់ខេត្ត ក្រុង ស្រុក ដើម្បី គ្រប់គ្រងថែទាំ និងព្យាបាលអ្នកជម្ងឺកូវីដ ១៩ តាមផ្ទះ


នៅព្រឹក ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២១ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុម ប្រឹក្សា ខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ បានណែនាំឲ្យបង្កើតក្រុមការងារថ្នាក់ខេត្ត ក្រុង ស្រុក ដើម្បី គ្រប់គ្រងថែទាំ និងព្យាបាលអ្នកជម្ងឺកូវីដ ១៩ តាមផ្ទះ ៕