ក្នុងឱកាសបុណ្យចេញព្រះវស្សា និងក្នុងអត្ថន័យ គោរពលើកតម្កើងវប្បធម៌ប្រពៃណីជាតិ និងពុទ្ធសាសនា ឯកឧត្តម លន់ លឹម ថៃ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានផ្ដួចផ្ដើមគំនិត ក្នុងការដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងបំផុសឲ្យមានការចូលរួម ពីសំណាក់ វត្តអារាម និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បង្កើតឡើងនូវព្រឹត្តិការសំខាន់ៗ បង្កការសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ និងធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀសទេសចរជាតិ និងអន្តរជាតិ ចំពោះទឹកដីខេត្តកំពង់ចាម ដែលមានរយៈពេលពីរថ្ងៃគឺ៖
– ថ្ងៃទី ១៥ តុលា មានពិធីប្រណាំងទូក ចំនួន ២១គូ មានចំណុះ ចំនួន ១,៤០០នាក់ (ទូកខ្នាតវែង១១គូ ទូកខ្នាតខ្លី ១០គូ ) នៅទន្លេមេគង្គក្រុងកំពង់ចាម ដោយមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តម យឹម ឆៃលី ឧបនាយកដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម និង ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ព្រមទាំង ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ យ៉ាង យ៉ាងច្រើនកុះករ ជាមួយនឹពិធីតាំងពិព័រណ៌ ស្តង់លក់ទំនិញ និងមានពិធី បណ្ដែតប្រទីប ដុតកាំជ្រួចនៅពេលរាត្រី ជាទីសប្បាយរីករាយ និងការចាប់អារម្មណ៍យ៉ាងក្រៃលែង ។
– ថ្ងៃទី ១៦ តុលា ស្តង់ពិព័រណ៌ ពាណិជ្ជកម្ម នៅតែបន្ត ប៉ុន្តែពុំមានការអុំទូក។ នៅពេលរាត្រី មានការបណ្ដែតប្រទីប និងការដុតកាំជ្រួច ដោយមានករចូលរួមអបអរសាទរ ពីសំណាក់ ប្រជាជនគ្រប់មជ្ឈដ្ឋាន យ៉ាងច្រើនកុះករ ញ៉ាំងឲ្យពិធីបុណ្យចេញវស្សានៅលើទឹកដីខេត្តកំពង់ចាមប្រព្រឹត្តទៅក្នុងអត្ថន័យជ្រាលជ្រៅយ៉ាងក្រៃលែង ។