ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមអញ្ជើញចុះពិនិត្យឃ្លាំងនៃមន្ទីរពាណិជ្ជកម្មខេត្ត ស្ថិតនៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាមសម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក


នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យឃ្លាំងនៃមន្ទីរពាណិជ្ជកម្មខេត្ត ស្ថិតនៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក ឬជាកន្លែងព្យាបាលបាលអ្នកជំងឺកូវដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម។