ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ខេត្តហាយណាន នៃ សាធារណរដ្ឋប្រជាមានិត្យចិន​ ផ្ដល់ការព្យាបាល​ជម្ងឺភ្នែក​ដល់ប្រជាជនខេត្តកំពង់ចាម


ក្រុមគ្រូ​ពេទ្យ​ស្ម័គ្រចិត្ត ខេត្ត​ហាយណាន នៃ សាធារណរដ្ឋប្រជាមានិត្យចិនមួយក្រុម បានបញ្ចប់​បេសកកម្ម៣ថ្ងៃ​ប្រកដោយ​ជោគ​ជ័យក្នុងការ​ព្យាបាលជម្ងឺភ្នែក​ដោយឥតគិតថ្លៃ ​​(វះកាត់ដោយឧបករណ៍ទំនើប)  នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ចាម ។ ការព្យាបាល​បានដំណើការ​ចាប់ពីថ្ងៃ​ទី ១១ដល់ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៦ ដោយម្រេចបានលទ្ធផល នៃការវះកាត់​ជូន​ប្រជាពល​រដ្ឋ មានជម្ងឺភ្នែក ចំនួន ៤៨១ នាក់ ។ កិច្ចប្រតិបត្តិការ​នេះ ក៏មានការសហការយ៉ាងជិត​ស្និទ្ធ ពី​​ក្រុម​​​គ្រូពេទ្យ នៃ​មន្ទីរ​ពេទ្យ​បង្អែកខេត្តកំពង់ចាម និងមានការចូលរួមសម្របសម្រួល​ពីក្រុមសហភាព​សហព័ន្ធយុវជន​ខេត្ត​កំពង់​ចាម ក្រោម​ការណែនាំ និង ការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម ។​ ក្រុមគ្រូ​ពេទ្យស្ម័គ្រចិត្ត​ខេត្ត​ហាយណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត្យ​ចិន បានវិលត្រឡប់ទៅកាន់​រាជធានីភ្នំពេញ​ប្រកបដោយ​សុវត្ថិភាព ។

index 1 index 2 index 3 index 4 index 5 index 6 index