លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ និងភាគីម្ចាស់គំរោង ចុះត្រួតពិនិត្យគម្រោងផ្លូវបេតុងអាមេ ២ខ្សែ នៅស្រុកសន្ធរ


កំពង់ចាម៖ នាវេលាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ បានដឹកនាំមន្ត្រីរដ្ឋបាលស្រុក អាជ្ញាធរឃុំកោះអណ្តែត ឃុំព្រែករំដេង និងឃុំបារាយណ៍ រួមដំណើរជាមួយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម និង ម្ចាស់គម្រោងភាគីកូរ៉េប្រទេសកូរ៉េ ចុះសិក្សាបញ្ចប់គម្រោងផ្លូវបេតុងអាមេ ២ខ្សែ នៅស្រុកស្រីសន្ធរ ។

គម្រោផ្លូវបេតុងអាមេ ខ្សែទី១ ស្ថិតនៅមូលដ្ឋាន ឃុំកោះអណ្ដែត ប្រវែងប្រមាណ៦៣០០ម៉ែត្រ នឹងខ្សែទី២ នៅមូលដ្ឋានចាប់ពី ភូមិព្រែករំដេង នៃឃុំព្រែករំដេង រហូតដល់ ឃុំបារាយណ៍ ដែលមានប្រវែង ប្រមាណ១២ គីឡូម៉ែត្រ ដែលនឹងចាប់ផ្តើមកសាងនៅពេលខាងមុខនេះ ។