ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០១៦វេលាម៉ោង ៨៖០០ នៅស្នាក់ការគណបក្សខេត្តកំពង់ចាម បានបើកកិច្ចប្រជុំបូកសរុបការងារគណបក្ស ៩ខែ និង ទិសដៅភារកិច្ច ត្រីមាសទី៣ ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម លន់ លឹមថៃ ប្រធានគណបក្សខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោក ជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការគណបក្សខេត្ត ប្រធានសាខាបក្សមន្ទីរ ជុំវិញខេត្ត ប្រធានគណបក្សក្រុង ស្រុក សរុបចំនួន ៨៤នាក់ ស្រី ១៤ នាក់ ។
បន្ទាប់ពីបានស្ដាប់ របាយការណ៍បូកសរុប ៩ខែ និងទិសដៅភារកិច្ចត្រីមាសទី៣ ឆ្នាំ២០១៦ អង្គប្រជុំបានស្ដាប់ មតិឯកឧត្តម ធុច ថាត អំពីបញ្ហាសំខាន់ៗ មួយចំនួន អំពីនីតិវិធី នៃការចុះឈ្មោះ ព្រមទាំងរលឹកដល់គណបក្សនិងក្រុមការងារទាំងអស់ឲ្យយកចិត្តទុកដាក់ដល់់ភ្នាក់ងារសង្កេតការរបស់យើងនៅគ្រប់ការិយាល័យចុះឈ្មោះទាំងអស់ ឲ្យយកចិត្តទុកដាក់ក្នុងការសង្កេតការ កុំឲ្យមានការធ្វេសប្រហេស ។