គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បើកកិច្ចប្រជុំបន្ទាន់ស្តីពីផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកុមារចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ


នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម -ប្រធាន គណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត, ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត, កងកម្លាំងទាំងបី, នាយករដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបន្ទាន់មួយតាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ស្តីពីផែនការសកម្មភាពសនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកុមារដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ក្រោមអធិបតីភាព លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ។