ឯកឧត្តម អ៊ុន ចាន់ដា ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជុំវិញវិធានការ បង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃវីរុស បម្លែងថ្មី


នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកនាំ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត,លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត, កងកម្លាំងទាំងបី, លោកនាយករដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Zoom meeting ) ជាមួយគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជុំវិញវិធានការ ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី (ដែលតា) ក្រោមអធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង។