នៅព្រឹកថ្ងៃចុងសប្តាហ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីក្រោមឱវាទ បានចូលរួម ជាមួយឯកឧត្តម យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារវិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងសហការី បាននាំយកទៀនព្រះវស្សា ទេយ្យទាន រួមនឹងបច្ច័យមួយចំនួនវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តចំនួន០៤ ក្នុងក្រុងកំពង់ចាម រួមមាន៖ វត្តខេមវ័ន(បឹងស្នាយ ) វត្តបទុមរតនៈដីដុះ , វត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតរាមបឹងកុក ដែលពិធីនេះប្រព្រឹត្តទៅនៅសួនក្រញូង សង្កាត់សំបូរមាស ក្រុងកំពង់ចាម។
គូសបញ្ជាក់ថា គ្រឿងទេយ្យទាន និងបច្ច័យ ដែលត្រូវបានប្រគេនដល់វត្តចំនួន០៤ នាឳកាសនោះ គឺក្នុងមួយវត្តៗប្រគេនទៀនវស្សា ០១គូ អង្គរ ២០០គ.ក ទឹកសុទ្ធ ០៥កេស ទឹកក្រូច ០៥កេស ត្រីខ ០១កេស មី១០ កេស ទឹកត្រី ០៥ យួរ ទឹកស៊ីអ៉ីវ ០៥យួរ ទឹកដោះគោខាប់ ០១កេស ស្ករស ០៥គ.ក តែ ៥គ.ក ចង្ហាន់ ០៩ស្រាក់ ផ្លែឈើ ០៩កន្ត្រក ទេយ្យវត្ថុ ០៩ និងបច្ច័យមួយចំនួនផងដែរ៕