លោក ជំទាវ អនហេង លក្ខិណា ប្រធានផែន ផែនការ និងរបាយការណ៍ នៃក្រុមការងារយុវជនគណបក្សខេត្ត អមដំណើរដោយក្រុមប្រឹក្សាឃុំ គ.ក.ន.ក ឃុំ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារស្ត្រីជួបការលំបាក កុមារកំព្រា ជនពិការគ្មានទីពឹងរស់នៅក្នុង ឃុំកៀនជ្រៃ ស្រុកកំពង់សៀម


កំពង់ចាម៖ នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១នេះ លោកជំទាវ អនហេង លក្ខិណា សមាជិកអចិន្ត្រៃយ៍នៃក្រុមការងារយុវជនគណបក្សខេត្ត និងជាប្រធានផែន ផែនការ និងរបាយការណ៍ ព្រមទាំងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម និងលោកជំទាវ ជាន ឡេងទាង សមាជិកក្រុមការងារយុវជនបក្សខេត្ត អមដំណើរដោយក្រុមប្រឹក្សាឃុំ គ.ក.ន.ក ឃុំ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារស្ត្រីជួបការលំបាក កុមារកំព្រា ជនពិការគ្មានទីពឹងរស់នៅក្នុងឃុំកៀនជ្រៃ ស្រុកកំពង់សៀមចំនួន៥គ្រួសារដោយក្នុង១គ្រួសារទទួលបានអំណោយរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃក្រុមប្រឹក្សាខេត្តកំពង់ចាមដូចជា៖
– អង្ករ ២០គីឡូក្រាម
– មី ១កេស
– ត្រីខ ១យួរ
– ទឹកត្រី ១យួរ
– ទឹកសុីអុីវ ១យួរ
– និងថវិការ១គ្រួសារ ២០០,០០០រៀល។
👉ពរមទាំងបានឧបត្ថម្ភម៉ាសដល់ក្រុមប្រឹក្សាឃុំចំនួន៥ដុំ ស្មើនឹង២៥០ម៉ាសផងដែរ។

ក្នុងឱកាសនោះលោកជំទាវក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្តជូនដល់ប្រជាពលរដ្ឋទាំងអស់ក្នុងឃុំកៀនជ្រៃ ព្រមទាំងបានផ្សព្វផ្សាយអំពីវិធានការការពារជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ ទន្ទឹមនឹងនោះលោកជំទាវក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យបានគ្រប់ៗគ្នាដើម្បីបណ្ដេញជំងឺឆ្លងដ៏កាចសាហាវនេះពីសហគមន៍យើងឆាប់ៗ។

ជាមួយគ្នានោះដែរលោកជំទាវប្រធានក៏បានផ្តាំផ្ញើឲ្យឪពុកម្ដាយ អាណាព្យាបាលទាំងអស់ចូលរួមថែទាំអប់រំកូនៗតាមបែបវិជ្ជមានដើម្បីបណ្ដុះធនធាននាពេលអនាគតជៀសផុតពីភាពក្រីក្រ និងចូលរួមតាមដាន ជំរុញការសិក្សាកូនៗតាមផ្ទះក្ដី តាមប្រព័ន្ធអនឡាញក្ដីឲ្យបានជាប់ជាប្រចាំដើម្បីធានាគុណភាពអប់រំក្នុងបរិបទកូវីដ-១៩នេះ ហើយត្រូវចាំថាអំណោយបន្តិចបន្តួចនេះអាចហូបបានតែរយៈពេលខ្លីប៉ុណ្ណោះ ដូច្នេះសូមបងប្អូនមេត្តាពិចារណាយកថវិកានេះទៅបង្កើតជាមុខរបរទោះតិចក្ដី ច្រើនក្ដីដើម្បីរកចំណូលចិញ្ចឹមគ្រួសារបានយូរអង្វែង។

ដោយមានការចង្អុលបង្ហាញពីក្រុមប្រឹក្សាឃុំ លោកជំទាវក៏បានបន្តចុះសួរសុខទុក្ខអ្នកគ្រូបង្រៀនម្នាក់ក្នុងឃុំកៀនជ្រៃដែលកំពុងមានជំងឺមហារីកសុដន់សម្រាកព្យាបាលនៅផ្ទះជាមួយឪពុកជរាមានជំងឺប្រចាំកាយហើយបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ២០០,០០០រៀលដល់គាត់ផងដែរ។