កំពង់ចាម ៖ ថ្ងៃពុធ១២កើត ខែទុតិយាសាឍឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹង ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២១ នៅ រដ្ឋបាលស្រុកស្រីសន្ធរ បានរៀបកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាស្រុកស្រីសន្ធរ អាណត្តិទី៣ ក្រោមអធិបតីភាព លោក ទុំ ដាំ ប្រធានក្រុមប្រឹក្សាស្រុកស្រីសន្ធរ និង លោក ស៉ីម គង់ អភិបាលនៃគណៈអភិបាល ស្រុកស្រីសន្ធរ នៅសាលប្រជុំសាលាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។