ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រី នាំយកទេយ្យវត្ថុ និងចង្ហាន់ទៅប្រគេនព្រះសង្ឃក្នុងថ្ងៃពិធីបុណ្យកាន់បិណ្ឌ វេនទី ១១ នៅវត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតនារាមបឹងកុក ក្នុងក្រុងកំពង់ចាម


រដ្ឋបាលខេត្តកំពង់ចាម នាំយកទេយ្យវត្ថុ និងចង្ហាន់ប្រគេនព្រះសង្ឃ នៅវត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតនារាមបឹងកុក ស្ថិតក្នុងក្រុងកំពង់ចាម

កំពង់ចាម៖ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ អភិបាលខេត្តកំពង់ចាម ព្រមទាំងលោកជំទាវ ញូង ចរិយា នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានដឹកនាំមន្ត្រី នាំយកទេយ្យវត្ថុ និងចង្ហាន់ទៅប្រគេនព្រះសង្ឃក្នុងថ្ងៃពិធីបុណ្យកាន់បិណ្ឌ វេនទី ១១ នៅវត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតនារាមបឹងកុក ក្នុងក្រុងកំពង់ចាម។

ទេយ្យវត្ថុ និងចង្ហាន់ ដែលបានវេប្រគេនជូនព្រះសង្ឃ នៅវត្តទាំងពីរខាងលើនោះ ក្នុង១វត្តៗ រួមមាន អង្គរទម្ងន់ ១០០ គីឡូក្រាម, ទឹកសុទ្ធ ៧កេស ,ទឹកក្រូច ៧កេស, ត្រីខ ១កេស, ទឹកត្រី ៥កេស, ទឹកស៊ីអ៉ីវ ៥កេស, មី ១កេសធំ , ទឹកដោះគោ ១កេសធំ , ស្កសរ ៥ គីឡូក្រាម , តែ ៥ គីឡូក្រាម , និងថវិកា ជាង ៤លានរៀល ។ ដោយឡែក ផ្លែឈើ និងចង្ហាន់ ត្រូវបានប្រគេនសម្រាប់ព្រះសង្ឃ ៧ ព្រះអង្គ និងបច្ច័យក្នុង ១អង្គ ១០ ម៉ឺនរៀលផងដែរ។