ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ បានជួបសំណេះសំណាល ជាមួយក្រុមការងារស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការស្មៀនឃុំ


កំពង់ចាម៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ បានជួបសំណេះសំណាល ជាមួយក្រុមការងារស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការស្មៀនឃុំ នាយកសាលា នាយប៉ុស្តិ៍រដ្ឋបាល ប្រធានមណ្ឌលសុខភាព និង មេភូមិ អនុភូមិ សមាជិកភូមិ ទាំង១៧ ក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ក្នុងគោលបំណងដើម្បីថ្លែងអំណគុណដល់ក្រុមការងារស្រុក ឃុំ ភូមិដែលបានខិតខំបំពេញការងារមប្រើបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំ អស់រយ:ពេល០៩ខែ ឆ្នាំ២០២៤ នេះ និងការផ្សារភ្ជាប់នូវមនោសញ្ចេតនា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្នុងឳកាសនោះដែរ ដើម្បីជាការលើកទឹកចិត្តដល់ក្រុមការងារគ្រប់ថ្នាក់ ក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ  ក្រុមការងារចុះមូលដ្ឋានឃុំស្វាយទាប បាននាំមកនូវភេសជ្ជ: និងថវិកាមួយចំនួនរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ និងលោកជំទាវ និងថវិការបស់ក្រុមការចុះមូលដ្ឋានឃុំស្វាយទាប ជួយឧបត្ថម្ភដល់ក្រុមការងារស្រុក ក្រិមប្រឹក្សាឃុំ យុវជនឃុំ ប្រធានមណ្ឌលសុខភាព នាយកសាលា នាយប៉ុស្តិ៍រដ្ឋបាលឃុំ សរុបចំនួន៩១នាក់ ដោយក្នុងម្នាក់ៗទទួលបានភេសជ្ជ:កូកាកូឡា០១កេស និងថវិកាមួយចំនួន ផងដែរ ។