ឯកឧត្តម​ សា​ ស៊ីថា​ អភិបាលរងខេត្ត​កំពង់ចាម ​ អញ្ជើញ​ចូលរួមច្រកខ្សាច់ដាក់បេ​ ដេីម្បីបង្កការពារទប់ច្រាំងទន្លេកុំឲ្យបន្តបាក់ស្រុតទៀត​ នៅចំណុចផ្សារជីហែ​ ភូមិជីហែ​ ឃុំពាមប្រធ្នោះ​ ស្រុកកោះសូទិន​


នៅរសៀល​ថ្ងៃទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០២៤​ ឯកឧត្តម​ សា​ ស៊ីថា​ អភិបាលរងខេត្ត​កំពង់ចាម​ តំណាងដ៏ខ្ពង់ខ្ពស់​ ​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ អញ្ជើញ​ចូលរួមច្រកខ្សាច់ដាក់បេ​ ដេីម្បីបង្កការពារទប់ច្រាំងទន្លេកុំឲ្យបន្តបាក់ស្រុតទៀត​ នៅចំណុចផ្សារជីហែ​ ភូមិជីហែ​ ឃុំពាមប្រធ្នោះ​ ស្រុកកោះសូទិន​ ដោយមានចូលរួមពីសំណាក់​លោក​អភិបាលស្រុក​ លោកប្រធាន​ក្រុមប្រឹក្សា​ស្រុក​ រួមកងកម្លាំងទាំងបីប្រភេទរបស់រដ្ឋបាលស្រុកកោះសូទិន។