កំពង់ចាម៖ នៅរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប បានអញ្ជេីញចូលរួម បំពាក់ឯកសណ្ឋានដល់ប្រជាការពារភូមិនិងនាំយកនូវអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ និងលោកជំទាវ ចែកជូនបងប្អូន ប្រជាការពារភូមិចំនួន១៣នាក់ ស្ថិតនៅភូមិថ្នល់បែកជើង ឃុំស្វាយទាប ស្រុកចំការលេី ។
ក្នុងនោះដែលប្រជាការពារមួយម្នាក់ៗទទួលបាន អាវ០១ ខោ០១ មួក០១ ស្បែកជើង០១គូ អង្ករ១០គីឡូ មី១០កញ្ចប់ ទឹកត្រី០១យួរ ត្រីខ ២កំប៉ុងប្រេងឆា ០១ដប ផងដែរ។