អភិបាលខេត្ដកំពង់ចាម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីប្រលងសិស្សឆ្នេីមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ


កំពង់ចាម៖ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីប្រលងសិស្សឆ្នេីមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ «ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា » ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។