លោក ប៉ែន ម៉ារឌី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ណេង បាននាំយកថវិកាចំនួន ១.០០០.០០០ រៀល (មួយលានរៀល) ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានចាក់វ៉ាក់សាំងដល់អ្នកជាប់លេខរៀងទី ៦លាន


កំពង់ចាម៖ នៅថ្ងៃអង្គារ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ នេះ  លោក ប៉ែន មារឌី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ណេង បាននាំយកថវិកាចំនួន ១.០០០.០០០ រៀល (មួយលានរៀល) ជាថវិកាផ្ទាល់របស់ ឯកឧត្តម ហ៊ុន ណេង យកមកប្រគល់ជូនក្រុមគ្រូពេទ្យចិត្តស្ម័គ្រចិត្ត ដែលបានចាក់វ៉ាក់សាំង ជូនអ្នកស្រី ផេង សឿន ចំលេខរៀងទី៦លាន នៅទីតាំងមណ្ឌលសុខភាព ស្វាយមាស ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ។

សូមបញ្ជាក់ផងដែរថា៖ ថ្មីៗនេះ អ្នកស្រី ផេង សឿន ជាកសិកររស់នៅក្នុង ភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ទើបតែបាន ទទួលរង្វាន់លើកទឹកចិត្ត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយសារតែលោកស្រី គឺជាបុគ្គលទី ៦លាន នៃលេខរៀង ស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីត ១៩ ក្នុងចំនួនទឹកប្រាក់ ១០លាន រៀល ៕