ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ដ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការធ្វើបច្ចុប្បន្នភាពអ្នកញៀនគ្រឿងញៀនតាមប្រព័ន្ធអនឡាញ zoom


កំពង់ចាម៖ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការធ្វើបច្ចុប្បន្នភាពអ្នកញៀនគ្រឿងញៀនតាមប្រព័ន្ធអនឡាញ zoom និងរបៀបបំពេញរបាយការណ៍អ្នកញៀនគ្រឿងញៀន ក្នុងសហគមន៍ ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលា នឹងផ្ញើទៅអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន(អ.ជ.ប.គ.ញ) ក្រោមអធិបតីភាពលោកជំទាវ ជ័យ បុប្ផា អគ្គលេខាធិការង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ នៅសាលប្រជុំ វិឌីអូ សាលាខេត្តកំពង់ចាម ។