កំពង់ចាម, នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំកិច្ចប្រជុំក្រុមការងារចម្រុះ ពិនិត្យ សម្រុះសម្រួលលេីករណីទំនាស់ឈួសឆាយកាប់បំផ្លាញផលដំណាំ និងរំលោភកាន់កាប់អាស្រ័យផល នៅភូមិទូរុីក្រោម ឃុំព្រែកពោធិ៍ ស្រុក ស្រីសន្ធរ ខេត្ត កំពង់ចាម កិច្ចប្រជុំ នេះធ្វេីឡេីងនៅសាលាខេត្ដកំពង់ចាម ។