ក្រុងកំពង់ចាម៖ នៅរសៀលថ្ងៃសុក្រ ៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ដកំពង់ចាម ចូលរួម គោរព វិញ្ញាណក្ខន្ធ សពឧបាសក ប្រាក់ ណារី ត្រូវជាឪពុកបង្កេីត លោក ប្រាក់ ណូម៉ា អនុប្រធានក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្ត កំពង់ចាម ស្ថិតនៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដែលបានទទួលមរណៈភាព កាលពីថ្ងៃពុធ ០២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២៤ ក្នុងជន្មាយុ ៨៦ ឆ្នាំ ដោយជរាពាធ។
សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់ឧបាសក ប្រាក់ ណារី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕