កំពង់ចាម,ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត និងប្រជាពុទ្ធបរិស័ទ បានរៀបចំចង្ហាន់ប្រគេនព្រះវនវាសី ចន្ទមុន្នី ក្នុងដំណើរឆ្លងកាត់ខេត្តកំពង់ចាម ដើម្បីទៅធ្វើទស្សនកិច្ចនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា ឡាវ វៀតណាម ក្នុងគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ DTA ។
ព្រឹកថ្ងៃអង្គារ ១ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។
ក្នុងព្រះវត្តមានដ៏ឧត្តុង្គឧត្តមនេះ ព្រះវនវាសី ចន្ទមុន្នី ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងលោកតា លោកយាយ ប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករស្ថិតនៅវត្តខេមវ័ន្ត បឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម។