ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានគណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរ ខេត្ដកំពង់ចាម


ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានគណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរ

កំពង់ចាម៖ នៅព្រឹកថ្ងៃសៅរ៍ ១៤ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុនចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានគណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរ ស្ថិតនៅទីស្នាក់ការគណបក្សស្រុក។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការគណបក្សខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សមូលដ្ឋានជាច្រើនរូប។

លោក ខេង ម៉េងឈុន ត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរ ជំនួសលោក មាស ទួក ដែលត្រូវទទួលភារកិច្ចថ្មី៕