លោក វន វី អភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងត្រង់ បានអញ្ជើញជាអធិបតី ក្នុងពិធីចែកអាហារូបករណ៍ជូនដល់សិស្សក្រីក្រនៅសាលាវិទ្យាល័យអារក្សត្នោត នៅឃុំអារក្សត្នោត


ស្រុកស្ទឹងត្រង់ ៖ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នេះ លោក វន វី អភិបាលរង នៃគណៈអភិបាលស្រុក តំណាងដ៏ខ្ពង់ខ្ពស់លោក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ អមដំណើរដោយលោក ហួ ឡេងហ៊ុយ អនុប្រធានការីយាល័យអប់រំ យុវជន និងកីឡាស្រុក បានអញ្ជើញជាអធិបតី ក្នុងពិធីចែកអាហារូបករណ៍ជូនដល់សិស្សក្រីក្រនៅសាលាវិទ្យាល័យអារក្សត្នោត នៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម​ ។