នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមពិធីសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរផែនការខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នៅសាលប្រជុំនៃមន្ទីរផែនការខេត្តកំពង់ចាម។