ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ បានអញ្ជេីញដឹកនាំកិច្ចប្រជុំក្រុមការងារចម្រុះពិនិត្យ និងពិភាក្សាបញ្ចប់រឿងការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម


កំពង់ចាម,នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំកិច្ចប្រជុំក្រុមការងារចម្រុះពិនិត្យ និងពិភាក្សាបញ្ចប់រឿងការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅភូមិដំបងដែក ឃុំកោះរកា ស្រុក កំពង់ សៀម ខេត្តកំពង់ចាម កិច្ចប្រជុំ នេះប្រព្រឹត្តទៅនៅសាលាខេត្ដ កំពង់ចាម ។