ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុុំស្ដីពីការកំណត់់ទទឹងផ្លូវ ព្រែក បឹង ប្រឡាយ ទន្លេនិងអូរសាធារណៈ នៅភូមិតាង៉ោងទី៣ ឃុុំសូគង ស្រុកកងមាស


នាព្រឹកថ្ងៃពុធទី២០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចូលរួមជាអធិបតីភាពបើកកិច្ចប្រជុំ ស្តីពីការកំណត់ទទឹងផ្លូវ ព្រែក បឹង ប្រឡាយ ទន្លេរ និងអូរសាធារណៈ ក្នុងភូមិកោះតាង៉ោងទី៣ (៤១០ក្បាលដី) ភូមិបឹងសាងលិច (៧២២ក្បាលដី) និងភូមិក្តី (៦៧៥ក្បាលដី) ឃុំសូរគង ស្រុកកងមាស នៅសាលប្រជុំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាម។