ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត និងអនុប្រធានក្រុមការងារខេត្តចុះជួយស្រុកកោះសូទិន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីជួបសំណេះសំណាល និងចែករង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេសA ចំនួន ២នាក់


ស្រុកកោះសូទិន៖ នៅព្រឹកថ្ងៃអាទិត្យថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត និងអនុប្រធានក្រុមការងារខេត្តចុះជួយស្រុកកោះសូទិន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីជួបសំណេះសំណាល និងចែករង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេសA ចំនួន ២នាក់ និងភ្នាក់ងារសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ក្នុងស្រុកកោះសូទិន នៅទីស្នាក់ការគណបក្សស្រុកកោះសូទិន។