ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្រី សុភ័ក្រ្ដ អភិបាលរងខេត្ត បានអញ្ជើញជាធិបតីក្នុងពិធីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី៥ អាណត្តិទី៣ ឆ្នាំ២០២៣ នៅវត្តសន្ទិច ភូមិស្ទិច ឃុំដងក្ដាស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម


ស្រុកស្ទឹងត្រង់៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្រី សុភ័ក្រ្ដ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាធិបតីក្នុងពិធីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី៥ អាណត្តិទី៣ ឆ្នាំ២០២៣ នៅវត្តសន្ទិច ភូមិស្ទិច ឃុំដងក្ដា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។