ក្រុងកំពង់ចាម៖នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ខា វល័ក្ខ អភិបាលរង តំណាងលោក លី សុវណ្ណ អភិបាល នៃគណៈអភិបាលក្រុងកំពង់ចាម បានដឹកនាំកិច្ចប្រជុំ ស្តីពី ពិភាក្សា លេីការផ្សព្វផ្សាយកិច្ចការរដ្ឋបាល ។ ដេីម្បីអនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ និងបានឯកភាពគ្នាទូទាំងរដ្ឋបាលក្រុងកំពង់ចាម ក្នុងការតាក់តែងលិខិតរដ្ឋបាល និងលិខិតគតិយុត្តផ្សេងៗ ។
ដោយមានការចូលរួមពី លោក នាយករងរដ្ឋបាល ប្រធានការិ.ធនធានមនុស្ស ប្រធានការិ.សង្គមកិច្ច និងសុខុមាលភាពសង្គាម និងប្រធាន ការិ.ផែនការ និងគ្រាំទ្រសង្កាត់ ។