លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញដឹកនាំក្រុមការងារ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ចូលរួម ចុះពិនិត្យ សកម្មភាពការត្បាញហូល របស់ក្រុមស្ត្រីតម្បាញ ស្ថិតនៅភូមិព្រែកចង្រ្កាន ឃុំល្វេ ស្រុកកោះសូទិន


ស្រុកកោះសូទិន៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញដឹកនាំក្រុមការងារ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ចូលរួម ចុះពិនិត្យ សកម្មភាពការត្បាញហូល របស់ក្រុមស្ត្រីតម្បាញ នៅផ្ទះលោកស្រី ញឹម នាត អាយុ ៥១ឆ្នាំ ដែលជាប្រធានក្រុមស្ត្រីតម្បាញ ស្ថិតនៅភូមិព្រែកចង្រ្កាន ឃុំល្វេ ស្រុកកោះសូទិន ។បន្ទាប់មក លោកជំទាវ និងក្រុមការងារ បានចុះពិនិត្យ និងផ្ដិតយករចនាបទ ព្រះវិហារបូរាណ – កុដិបូរាណ នៅវត្តមហាលាភ ឃ៉ំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ៕