ស្រុកព្រៃឈរ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោក ខេង ម៉េងឈុន អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ អមដំណើរដោយប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម លោក អធិការស្រុក កងរាជអាវុធហត្ថស្រុក បាននាំយកថវិកាបេឡាមរណៈសង្គ្រោះរបស់សមាគមអតីតយុទ្ធជនកម្ពុជា ចំនួន ៤,០០០,០០០ រៀល (បួនលានរៀល) ផ្តល់ជូនដល់ក្រុមគ្រួសារសពសមាជិកអតីតយុទ្ធជនចំនួន ០១ គ្រួសារ។ ក្រុមគ្រួសារសពឈ្មោះ តូច ខូយ ហៅ ខូយ (មរណភាព 28.10.2023) ភេទប្រុស ថ្ងៃខែឆ្នាំកំណើត 09.01.1937 មុខសញ្ញា ជនពលីអត្តលេខ DA01000992 អ្នកទទួលបណ្តាំមរតកឈ្មោះ ជួន ណារ៉ង ភេទស្រី ឆ្នាំកំណើត ១២ ធ្នូ ១៩៨៣ ត្រូវជាចៅនៃសព អាសយដ្ឋានបច្ចុប្បន្ន ភូមិផ្ទះខ្ពស់ ឃុំតុងរ៉ុង ស្រុកព្រៃឈរ។