រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៣ វិច្ឆិកា ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពូជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ “វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៩” នៅវិមានសន្តិភាព។ វេទិកានេះជាសក្ខីភាពនៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនារវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈម និងក្តីកង្វល់នានារបស់ធុរជន និងវិនិយោគិន ក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។