ស្រុកស្ទឹងត្រង់៖កាលពីព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុក និងលោក អ៉ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អមដំណើរដោយលោកអភិបាលរងស្រុក លោកនាយករដ្ឋបាល ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក អាជ្ញាធរភូមិឃុំ បានចុះដាក់ឱ្យធ្វើដំណើរឆ្លងកាត់ និងប្រើប្រាស់នូវស្ពានដែកបាឡេ ជាបណ្តោះអាសន្ន ជំនួសស្ពានថ្មដែលបានបាក់ស្រុត កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដោយជំនន់ទឹកភ្លៀងនៅភូមិទួលសំបួរ ឃុំទួលសំបួរ ដែលបានសាងសង់ដោយក្រុមវិស្វកម្ម មានរយៈពេលចំនួន១២ថ្ងៃ ។ នាឪកាសនោះដែរ លោកអភិបាលស្រុក បានឧបត្ថម្ភថវិកា ចំនួន២០០,០០០រៀល ជូនដល់ក្រុមកងវិស្វករផងដែរ។