ក្រុងកំពង់ចាម៖ នៅព្រឹកថ្ងៃទី០៣ ខែវិច្ចិកា ឆ្នាំ២០២៣ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ និងឯកឧត្ដម សា សុីថា អភិបាលរងខេត្ដ តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ករណីសំណើរសុំជួយអន្តរាគមន៍ និងទប់ស្កាត់របស់បងប្អូនប្រជាពលរដ្ឋ ២១៨គ្រួសារ ស្ថិតនៅភូមិមហាសៀក ឃុំមហាខ្ងូង់ ស្រុកកោះសូទិន ខេត្ដកំពង់ចាម ៕