រដ្ឋបាលស្រុកជើងព្រៃ បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធ Zoom meeting ស្ដីពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា(ប.ស.ប.ក.) លើកទី១ ដើម្បីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវ “នីតិវិធីរួមសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា ”


ស្រុកជើងព្រៃ៖ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលស្រុកជើងព្រៃ បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធ Zoom meeting ស្ដីពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា(ប.ស.ប.ក.) លើកទី១ ដើម្បីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវ “នីតិវិធីរួមសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា ” កិច្ចប្រជុំមានការអញ្ជើញចូលរួមដោយលោកស្រីអភិបាលរង ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ លោក លោកស្រីមេឃុំ និងស្មៀនគ្រប់ឃុំ នៅសាលប្រជុំក្រុមប្រឹក្សាស្រុក។