លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានអញ្ជើញចូលរួមក្នុងវេទិកាស្តីពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា(ប.ស.ប.ក)លើកទី១


នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានអញ្ជើញចូលរួមក្នុងវេទិកាស្តីពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា(ប.ស.ប.ក)លើកទី១ដើម្បីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវ “នីតិវិធីរួមសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។