នៅថ្ងៃទី១៤ ខែ មករា ឆ្នាំ២០១៦ វេលម៉ោង ៨ៈ០០ ឯកឧត្តម លន់ លឹមថៃ អភិបាលខេត្ត និងជាប្រធានគណបក្សខេត្តកំពង់ចាម អមដៅណើរដោយ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរជំនាញមួយចំនួនផង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋាន ផ្លូបេតុង និងក្រាគ្រួសក្រហមមួយខ្សែរប្រវែង ១១,៦០០ម៉ ជាអំណោយរបស់រាជរដ្ឋាភិបាល ភ្ជាប់ពីឃុំកោះអណ្ដែត ដល់ឃុំព្រែកពោធិ៍ ក្នុងស្រុកស្រីសន្ធរ ។
មានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តម លន់ លឹមថៃ ក៏បានលើកឡើងនូវការវិវត្តសភាពការណ៍ថ្មី ពាក់ព័ន្ធនិងការងារនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ជាពិសេស សេចក្ដីសម្រេចចិត្តថ្មីៗរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនិងការអនុវត្តច្បាប់ចរាចរ ការព្យួរលើការបង់ពន្ធដីធ្លី ដែលជាមត៌កពីឪពុកមកកូន ពីជីតាមកចៅ និងការដកយកផ្លូវវិនិយោគ “ផ្លូវវេងស្រេង និងផ្លូវជាតិលេខ៤ ” មកប្រគល់ជូនប្រជាជនប្រើប្រាស់ ដោយមិនចាំបាច់បង់ប្រាក់ ។ ឯកឧត្តម ក៏បានអំពាវនាវផងដែរ សូមឲ្យប្រជាំពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ ដើម្បីពង្រឹងនីតិរដ្ឋ និងធ្វើឲ្យសង្គមយើងទទួលបាន នូវភាពសុខដុម និងមានការរីកចម្រើន ជាលំដាប់ ។
ក្នុងឱកាសនោះ ឯកឧត្តម លន់ លឹមថៃ បានប្រគេន ស៊ីម៉ង់ ៥តោន ដល់វត្ត មង្គលនទី ហៅវត្តចុងកោះ សម្រាប់ជួសជុលផ្លូវបេតុងចូលវត្ត ជូនលោកគ្រូ អ្នគ្រូ ៥០នាក់ ក្នុងម្នាក់ៗទទួលបាន ប្រាក់៥,០០០៛ សរ៉ុង១, ជូនប្រជាពលរដ្ឋ ៨០០នាក់ ម្នាក់ៗទទួលបាន សារ៉ុង ១ , ជូនកម្លាំងការពារ ៣០នាក់ ក្នុងម្នាក់ៗទទួលបាន ប្រាក់ ១០០,០០០៛ ។