ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមអញ្ជើញដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាពការងាររបស់គណ:កម្មការខេត្ត ប្រយុទ្ធនឹងជំងឺកូវីដ-១៩


នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ អញ្ជើញដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាពការងាររបស់គណ:កម្មការខេត្ត ប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាសាលប្រជុំធំសាលាខេត្ត ដោយមានការចូលរួមពី សាលាដំបូងខេត្ត, ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត, អភិបាលរងខេត្ត, នាយករដ្ឋបាល,ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត, អភិបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួន។