នៅព្រឹកថ្ងៃ ៨កើត ខែទុតិយាសាឍ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុក៣ គឺ ស្រុកតំបែរ ក្នុងខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម ជើងព្រៃ ក្នុងខេត្តកំពង់ចាម ដោយបានមើលឃើញពីការលំបាក ទៅនឹងសេចក្តីត្រូវការចាំបាច់របស់ រដ្ឋបាល និងប្រជាពលរដ្ឋ នៃស្រុកទាំង៣ ដែលកំពុងប្រឈមនឹងការរីករាលដាលជម្អឺកូវិដ ១៩ ឯកឧត្តម រដ្ឋមន្ត្រីបានចាត់ឯកឧត្តម ចាន់ ហេង នាយករងខុទ្ទល័យរបស់ របស់ឯកឧត្តមផ្ទាល់ នាំយកសម្លៀកបំពាក់ពេទ្យ, គ្រែបត់សម្រាប់សម្រាកធ្វើចត្តាឡីស័ក និងអង្ករ យកទៅផ្តល់ជូនស្រុកទាំងបី ដើម្បីមានលទ្ធភាពបន្តជួយសង្គ្រោះប្រជាពលរដ្ឋបន្ថែមទៀត មានដូចខាងក្រោម៖
១) ស្រុកជើងព្រៃ ទទួលបានអាវ PPE ចំនួន ១០០ សម្រាប់,
២) ស្រុកកំពង់សៀម ទទួលបាន គ្រែបត់ចំនួន ១៥០ គ្រែ, និង
៣) ស្រុកដំបែរ ខេត្តត្បូងឃ្មុំ ទទួលបានអង្ករចំនួន ១០ តោន ។